ឆ្នាំក្រោយខ្ញុំនឹងឈប់លួច

10 months ago

ក្នុងសមយ័

ឈុនឈីវ គ្រាមួយនោះ

 “តែ យីង ជឺ” ជាមន្ត្រីប្រទេសសុង

បានពិភាក្សាពីបញ្ហាការគ្រប់គ្រងប្រទេសជាមួយនឹង
 “ម៉ឹង

ជឺ”
  ម៉ឹង ជឺ បានលើក យកបញ្ហាអត់ឃ្លានរបស់ប្រជាជនមកវែកញែកដោះស្រាយដោយបាននិយាយថា៖

“ក្រៅពីភយ័ធម្មជាតិ ការរាំងស្ងួត ដែលធ្វើឲ្យប្រជារាស្រ្តជួបប្រទះ

នឹងភាពលំបាកទៅហើយនោះ ពន្ធអាករ ក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរ”។

ក្រោយការជជែកវែកញែកមួយស្របក់ធំមក តែ យិង ជឺ ក៏យល់ព្រមទទួលការពិតត្រង់ចំណុចនេះ

ព្រមទាំងសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះៗ តែមិនអាចកាត់ផ្តាច់ភ្លាមៗនោះទេ

ដោយរង់ចាំទាល់តែឆ្នាំមុខ ទើបអាចកាត់ផ្តាច់បាន។ ក្នុងឆ្នាំនេះ

បានគ្រាន់តែបន្ធូរបន្ថយប៉ុណ្ណោះ។

ស្តាប់យោបល់របស់ តែ យិង ជឺ ហើយ ម៉ឹង

ជឺ
 អង្គុយស្ងៀមមួយសន្ទុះ គេយល់ក្នុងចិត្តថា តែ យិង ជឺ គ្រាន់តែនិយាយ

ឲ្យរួចពីមាត់តែប៉ុណ្ណោះ គេមិនមានចេតនា ដោយពិតប្រាកដនោះទេ ហេតុនេះ
 ម៉ឹង ជឺ ក៏និទានរឿងមួយឲ្យ តែ យិង ជឺ ស្តាប់ ៖

——————————————–

……មានបុរសម្នាក់ តែងដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ

អ្នកជិតខាងម្នាក់ដឹងថា បុរសនេះ ជាអ្នកលួចមាន់របស់ខ្លួន ក៏ខឹងសម្បារយ៉ាងខ្លាំង។

កន្លងមកទៀត មានអ្នកភូមិម្នាក់ បានទៅជួយដាស់តឿនបុរសជាចោរនោះថា៖

“ការលួចទ្រព្យសម្បត្តិអ្នកដទៃ គឺជាអំពើថោកទាបគួរឲ្យអាម៉ាស់បំផុត

ឯងលួចមាន់អ្នកស្រុក ចាត់ទុកថាជាមនុស្សខ្វះសីលធម៌ ហេតុនេះ

ឯងត្រូវកែខ្លួនឲ្យបានល្អឡើងវិញ ហើយចាប់ពីពេលនេះតទៅ ត្រូវឈប់ទៅលួចមាន់គេទៀត” ។

ក្រោយពីបានស្តាប់ហើយ

បុរសលួចមាន់ក៏ឆ្លើយថា៖ “ខ្ញុំដឹងថា ខ្ញុំបានធ្វើខុសមែន ឥលូវនេះអញ្ចេះទៅចុះ

ខ្ញុំនឹងលួចឲ្យកាន់តែតិចជាងមុន ដែលពីមុនលួចរាល់ថ្ងៃ ឥលូវនេះ​ខ្ញុំនឹងលួចមួយខែម្តង

ហើយលួចតែមាន់មួយទេ ដល់ឆ្នាំមុខ ខ្ញុំនឹងឈប់លួចមែនទែនហើយ”……
????

ប្រភពពី: “ប្រាជ្ញាជីវិត” បកប្រែនិងរៀបរៀងដោយ គឹម

ចាន់ណា (អតីតសាស្រ្តាចារ្យខេត្តបាត់ដំបង)
ទំពរ័ ១៦-១៨ការផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ២០០៨

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy