ខ្លែងស្រាកនឹងមនុស្ស

10 months ago

មានសត្វក្លែងស្រាកមួយក្បាល

រស់នៅជិតផ្ទះអ្នកស្រុក។រាល់យប់ក្លែងស្រាក់តែងតែស្រែក

ហើយសំឡេងរបស់វាគួរឲ្យខ្លាចណាស់ ។ អ្នកស្រុកតែងតែជេរនឹងដេញវាយសត្វក្លែងស្រាកនោះ ។

ខ្លែងស្រាកតែងផ្លាស់ទីលំនៅជាញឹកញាប់ ព្រោះមិនអាចរស់នៅបានសុខ ។

ពីមួយកន្លែងទៅមួយកន្លែង វាតែងតែត្រូវមនុស្សដេញធ្វើបាប ។

ថ្ងៃមួយខ្លែងស្រាកសម្រេចចិត្ដហើរទៅឲ្យឆ្ងាយឲ្យផុតពីមនុស្សហើរៗទៅក៏ហត់អស់កម្លាំងរួចចូលជ្រកនៅលើដើមជ្រៃមួយដើមដែលមានចាបស្រុកមួយវូងធំកំពុងប្រជិកគ្នា

ខ្លះកំពុងឆីផ្លែជ្រៃ ខ្លះកំពុងហើរប្រឡែងគ្នាយ៉ាងទ្រហឹងអើងកង ។

ឃើញដូចនេះខ្លែងស្រាកនឹកស្រណោះខ្លួនឯងពន់ពេកណាស់ ក៏សួរទៅចាបស្រុកថា "

វើយ..ចាបស្រុក!មើលទៅមិត្រដូចជាសម្បាយណាស់ ហើយស្រែកឡូឡាបែបនេះមិនខ្លាចមនុស្សទេឬ
? ចាបស្រុកឆ្លើយថា "ខ្ញុំមិនបានធ្វើអីមនុស្សផង រឿងអីដែលត្រូវខ្លាច ?

ខ្លែងស្រាកឆ្លើយ " សម្លាញ់ឯងដូចជាសំណាងណាស់ មិនដូចខ្ញុំទេ

ត្រូវមនុស្សធ្វើបាបគ្រប់កន្លែងគ្មានថ្ងៃណាររសបានសុខសោះ!!"

ចាបស្រុកក៏សួរដោយភាពងឿងឆ្ងល់ "ចុសម្លាញ់ឯងទៅធ្វើអីមនុស្សទើបបានជាគេធ្វើបាប
?

ខ្លែងស្រាកឆ្លើយ " ទេៗ!ខ្ញុំមិនបានទៅធ្វើអ្វីគេទេ ក៏មិនដែលបំពានគេដែរ

តែគេស្អប់ខ្ញុំគ្រប់ពេលដែលខ្ញុំស្រែកឲ្យតែឮគេនិងខឹងហើយ"។ចាបស្រុកសួរ "

ចុះនេះមើលទៅដូចជាហត់ហើយ តើចង់ទៅណាទៀតនេះ
?

ខ្លែងស្រាកឆ្លើយ "

ខ្ញុំទៅឲ្យឆ្ងាយឲ្យផុតពីមនុស្សតែនេះខ្ញុំហើរច្រើនថ្ងៃហើយនៅតែមិនផុតទៀត

មើលទៅត្រូវទៅទៀតហើយ។ចាបស្រុកហៅ" នែ៎ៗកុំអាលទៅសម្លាញ់ឯងហើរទៅណា!

ទីណាក៏មានមនុស្សដែរ សម្លាញ់ឯងហើរមិនផុតទេ ។ ឯងដឹងទេ គេស្អប់ឯងព្រោះតែសំឡេងរបស់ឯង

បើឯងរត់គេចីគេទាំងបែបនេះឯងនឹងរត់គេចមួយជីវិត ឯងគួរតែកែប្រែសំឡេងរបស់ឯងទៅ

ពុំនោះទេឯងនឹងត្រូវគេស្អប់គ្រប់ទីកន្លែង ទោះបីជាឯងទៅដល់ណាក៏ដោយ។

#តម្លៃអប់រំ

រាល់ភាពមិនចុះសម្រុងវាតែងតែមានមូលហេតុ

ហើយរាល់មូលហេតិុតែងតែកើតឡើងពីភាពអវិជ្ជមាន។

ស្វែងរកប្រភពនៃបញ្ហាជាមុនសិនទើបអាចដោះស្រាយបញ្ហាបាន។មានតែការកែប្រែខ្លួនឯងទៅតាមកាលៈទេសៈទេទើបអាចស្វែងរកភាពចុះសម្រុងឃើញ

។ កុំរត់គេចពីបញ្ហា ព្រោះនៅទីណាក៏មានបញ្ហាដែរ សំខាន់ត្រូវចេះបត់បែន នេះហើយជីវិត។

រក្សាសិទ្ធិ:សម្បត្ដិ ខេមរា

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy