កុំតូចចិត្ត!!

10 months ago

អ្នកមានសំណាងណាស់ ដែលមានឳពុកម្ដាយរងចាំផ្ដល់អ្វីគ្រប់យ៉ាងឲ្យអ្នក ហើយទោះបីពេលខ្លះ ពួកគាត់ធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែយ៉ាងហោចណាស់ អ្នកនៅមានម៉ាក់ប៉ាហៅនឹងគេ ។

មនុស្សជាច្រើនមិនមែនសុទ្ធតែមានសំណាងដូចអ្នកទេ មានក្មេងៗកំព្រាជាច្រើនដែលបានត្រឹមសម្លឹងមើលអ្នក ហើយលួចអន់ចិត្ត ។ មានក្មេងៗជាច្រើនដែលត្រូវឳពុកម្ដាយបោះបង់ចោល រស់នៅលំបាកវេទនា ។

មានក្មេងៗកូនអ្នកក្រខ្លះ គ្មានស្បែកជើងស្អាត ខោអាវស្អាតៗ ដូចអ្នកទេ ។ មានក្មេងៗជាច្រើនដែលគ្មានឱកាសក្រេបជញ្ជក់ចំណេះដឹង ហើយត្រូវប្រើជីវិតដ៏ងងឹតរស់ទាំងវេទនា ។

បើប្រៀបធៀបទៅ អ្នកមានសំណាងណាស់ ទោះពេលខ្លះប៉ាម៉ាក់របស់អ្នក មិនអាចបំពេញបំណងអ្នកគ្រប់ពេល តែពួកគាត់បានផ្ដល់ឲ្យអ្នកច្រើនខ្លាំងណាស់ ។ ឳពុកម្ដាយស្ដីប្រដៅ ព្រោះគាត់ចង់ឲ្យអ្នកបានល្អ ។ នៅពីក្រោយការស្ដីបន្ទោស ប្រដៅណែនាំទាំងនោះ គឺបង្កប់ក្ដីស្រឡាញ់ដ៏ធំធែងបំផុត ។

អ្វីដែលឳពុកម្ដាយចង់បាន គឺឃើញអ្នករស់នៅយ៉ាងល្អប្រសើរក្នុងសង្គម ។ អ្នកជោគជ័យ អ្នករីករាយ ពួកគាត់ក៏រីករាយជាមួយអ្នក ។ អ្នកជួបទុក្ខលំបាក អ្នកសោកសៅ ពួកគាត់ក៏ចែករំលែកជាមួយអ្នក ។ មនុស្សគ្រប់គ្នាអាចបោះបង់អ្នក តែឳពុកម្ដាយនៅតែជាបង្អែកសម្រាប់អ្នកជានិច្ច ។ ពួកគាត់តែឱបអ្នកដោយស្នាមញញឹម ។

កុំតូចចិត្តនឹងឳពុកម្ដាយ ព្រោះទម្រាំគាត់អាចកាន់ដៃយើងមកដល់ពេលនេះ គាត់លះបង់ច្រើនបំផុតហើយ ។
កុំតូចចិត្តដែលមានឳពុកម្ដាយជាអ្នកក្រ ព្រោះតម្លៃរបស់អ្នកនឹងល្អប្រសើរនៅពេលដែលអ្នកចេះតស៊ូក្នុងជីវិត ៕

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy