លោកប៉ា

10 months ago

មានបុរសតែម្នាក់គត់ ដែលស្រឡាញ់អ្នកជាងគេនៅលើលោកនេះ ។ បុរសម្នាក់នោះតែសឹតសក់ឲ្យអ្នករាល់ព្រឹកមុនទៅសាលា តាំងពីកុមារភាព ។ បុរសម្នាក់នោះតែងប្រឹងប្រែងរកលុយយកមកឲ្យអ្នកចាយវាយ ។ បុរសម្នាក់នោះ បានចិញ្ចឹមអ្នក ។ បុរសម្នាក់នោះ តែងប្រដៅណែនាំអ្នកគ្រប់ពេល ។ បុរសម្នាក់នោះតែងចង់ឃើញអ្នករស់នៅយ៉ាងរីករាយ ។

បុរសម្នាក់នោះតែងបំពេញបំណងរបស់អ្នក ។ បុរសម្នាក់នោះ បានមើលថែអ្នកយ៉ាងល្អបំផុត ។ បុរសម្នាក់នោះតែងបារម្ភពីអ្នកគ្រប់ពេល ។ បុរសម្នាក់នោះតែងនៅពីក្រោយអ្នកចាំធ្វើជាបង្អែកសម្រាប់អ្នក មើលអ្នកដើរទៅមុខ មើលអ្នកជោគជ័យដោយរបៀបណា មើលអ្នកចេះមើលថែរខ្លូនឯងដោយរបៀបណា មើលអ្នករស់នៅបានល្អប្រសើរឬទេ ហើយម្នាក់នោះគឺឳពុករបស់អ្នក ៕

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy