ស្វាចង់កើតជាមនុស្ស

10 months ago

" ចេះ​ប្រើ​លុយ​ឱ្យ​មាន​ប្រយោជន៍

ធ្វើ​ជា​ចៅហ្វាយ​របស់​លុយ​យ៉ាង​មាន​សេចក្តីសុខ "

ធ្លាប់​មាន​អ្នកខ្លះ​ត្រូវ​គេ​និន្ទា​ថា  " មនុស្ស​គម្រិះ

ស្វិត​បេះ​មិន​ដាច់ " និង​អ្នកខ្លះ ទៀត​ត្រូវ​គេ​រិះគន់ថា " អ្នក​មាន​ថ្មី

ចាយ​លុយ​មិន​ចេះ​ស្តាយ " ...​អ្វី​ទាំង​ពីរ​យ៉ាងនេះ គឺ​ពិតជា​មាន​មែន​។

អ្នកមាន​លុយ មិន​ធ្លាប់​ភ្លក់​រសជាតិ នៃ​សេចក្តី​ក្រ​​ខ្សត់

តែង​ភ័យខ្លាច​សេចក្តី​ក្រ​ជាខ្លាំង ធ្វើឱ្យ​គេ​ក្លាយ​ជា​មនុស្ស​គម្រិះ​។

ផ្ទុយ​មក​វិញ​អ្នក ដែល​ ​ធ្លាប់​ភ្លក់​រសជាតិ​សេចក្តី​ក្រ ស៊ាំ​នឹង​សេចក្តី​ក្រ

គេ​ត្រឡប់​ជា​គិត ថា ក្រ​គ្មានអ្វី​ពិបាក​



ទេ​។ លុះដល់ ពេល​ចាប់ផ្តើម​មាន

បាន​បន្តិច​គេ​ក៏​ចាយលុយ​ដោយ​មិន​ចេះ​ស្តាយ​ឡើយ​។

នេះ​គឺ​ភាពខុសគ្នា​រវាង​ការគិត​របស់​អ្នកមាន

និង​ការគិត​របស់​អ្នកក្រ ធ្វើ​ឱ្យ​របៀប​ចាយលុយ ក៏​ខុស​ផ្សេង​ពី​គ្នា​អីចឹង​ទៅ​។​​


លុយកាក់​គ្រាន់តែ​ជា​បច្ច័យ​ម្យ៉ាង​ប៉ុណ្ណោះ​។

កាល​បើ​យើង​បណ្តោយ​ឱ្យ​ខ្លួន​ឯង ធ្លាក់​ទៅ​ជា​ទាសក​របស់​លុយ​គុណភាព​ជីវិត

ក៏​នឹង​ធ្លាក់ចុះ​អាប់ឱន​ទៅ​តាម​ហ្នឹង​ផងដែរ​។  

... មាន​ស្វា​មួយ​ក្បាល​រស់នៅ​លើ​ព្រៃ​ភ្នំ​មួយ ...

វា​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ជា​ខ្លាំង​។ វា​គិតថា

កើត​ជា​មនុស្ស​ពិតជា​មាន​សេចក្តីសុខ​ខ្លាំងណាស់​។ បើ​មាន ផ្លែឈើ​ទុំ

គេ​បេះ​ដាក់​កញ្ច្រែង​រែក យក​ទៅ​ទុក​ឯ​ផ្ទះ​។ ខុស​ពី​ខ្លួន

ដែល​ត្រូវ​ស្វះស្វែង​រក​អាហារ​ពេញ​មួយ​ជីវិត

រក​បាន​មួយ​ស៊ី​មួយ​ជួនកាល​បាន​មួយ​ពេល​អត់​មួយពេល​ក៏មាន​។ ដល់​រដូវរងា

មនុស្ស​មាន​ផ្ទះ​ជ្រក ប្រកប​ដោយ​ភាពកក់ក្តៅ​ជួបជុំ​គ្រួសារ

មាន​ចំណីអាហារ​រក្សាទុក​មិនចេះ​ខ្វះ​។

រី​ឯ​ខ្លួន​វិញ​ដល់​រដូវរងា​ក៏​សំងំ​នៅ​តែ​ក្នុង​រូង​ភ្នំ រងា​ផង​ឃ្លាន​ផង​។

វា​ក៏​សច្ចា​ថា ជាតិ​មុខ សុំ​កុំឱ្យ​ខ្ញុំ​កើតមក​ជា​សត្វ​ស្វា​ទៀត​។

​មិនយូរប៉ុន្មាន

ស្វា​នោះ​ក៏​ស្លាប់​ទៅហើយ​បាន​ទៅ​ជួប នឹង​យមបាល​។

វា​ប្រញាប់​ឆ្លើយ​ភ្លាម​ថា​" ខ្ញុំ​ឈប់​ចង់​កើតជា​ស្វា​ទៀតហើយ ...

សូម​លោក​យម​បាល មេត្តា​ឱ្យ ខ្ញុំ​បាន​ទៅ​កើត​ជា​មនុស្ស​​ផង​ចុះ​! ... "

​យមបាល​ប្រាប់ថា

" បាន ! ... តែ​បើ​ឯង​ចង់​កើត​ជា​មនុស្ស ត្រូវ មាន​លក្ខខណ្ឌ​ម្យ៉ាង

គឺ​ឯង​ត្រូវ​ដក​រោម​ចេញពី​ខ្លួន​ឱ្យ​អស់​!... "
 

​ថា​ហើយ

យមបាល​ក៏​បញ្ជា​ឱ្យ​កូនចៅ នាំ​ស្វា​ទៅកាន់​ជំរំ​មួយ​ដែល​ជា

ជំរំ​សម្រាប់​ត្រួតពិនិត្យ​​មើល​អ្នក​ដែល​ត្រៀម​ទៅ​កើត​ជា​មនុស្ស​។ ពេលទៅដល់​ជំរំ

នោះ​ស្វា​ត្រូវបាន​យមទូត​បញ្ជា​ឱ្យ​ដេក​ផ្កាប់មុខ ដើម្បី​ដក​រោម​វា​ចេញ ...

ប៉ុន្តែ​ទើប​តែ​ដក​បាន​មួយ​សរសៃ ស្វា​ក៏ ស្រែក​រោទិ៍​ខ្លាំងៗ​ថា

 អ៊ូ​យ​!...​យ៉ូយ​! ... ឈឺ​ណាស់ !.. ទ្រាំ​មិន​បាន​ទេ​!!!..."
 

​យមទូត​ប្រាប់​ឱ្យ​ស្វា

អត់ទ្រាំ​បន្តិច​ទៅ​។ ស្វា​ពេបមាត់​ឆ្លើយ​បណ្តើរ​... "​ឈឺ​យ៉ាង​នេះ ! យ៉ាងនេះ

!... តើ​ឱ្យ​ខ្ញុំ​ទ្រាំ​ម៉េច​នឹង​បាន​ទៅ​
?" យមទូត​ក៏​បញ្ជូន​ស្វា​ទៅ​កន្លែង

យមបាល​វិញ​។

​យមបាល​ក៏​អស់សំណើច

" ឯង​នេះ ! ... គ្រាន់តែ​រោម​មួយ​សរសៃ​មិន​ឱ្យរ​បេះ​ផង បើ​អីចឹង​ឯង​ទៅ​កើត

ជា​មនុស្ស​យ៉ាង​ម៉េច​នឹង​កើត​ទៅ​
? "​ពិត​ប្រាកដ​ណាស់

មនុស្ស​កំណាញ់​ស្វិត មិន​ហ៊ាន​ចំណាយ​មិន​ព្រម​ចុះ​ទុន​មិន​ហ៊ាន​ទ្រាំ​នឹង​ការលំបាក

តើ​នឹង​បានរ​បស់ ដែល​ខ្លួន​ត្រូវការ​យ៉ាង​ម៉េច​នឹង​កើត​
?

​ដូចគ្នានេះដែរ

លុយកាក់​ជា​របស់ ដែល​ចាំបាច់

ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​តែ​បើ​យើង​មិន​អាច​គ្រប់គ្រង​វា

ហើយ​បែរជា​ឱ្យ​លុយ​កាក់​វា​គ្រប់គ្រង​លើ​ចិត្ត​របស់​យើង​ទៅ វិញ​នោះ​យើង​ក៏​នឹង​ក្លាយទៅជា​ខ្ញុំ​កញ្ចះ​របស់​លុយ​ជាមិនខាន​។

 ជា​ការពិត បើ​មិន​មាន​លុយ​ក៏​នៅ​មិន​សុខ

ព្រោះ​មនុស្ស​មិន​អាច​កាត់ផ្តាច់​ខ្លួន​ចេញពី​សង្គម

ដែល​រស់នៅ​រួមគ្នា​បាន​នោះ​ទេ​។ តែ​លុយ​ក៏​មិនមែន​សុទ្ធ​តែ​បញ្ជា​អ្វីៗ

បាន​ទាំងអស់​នោះ​ដែរ​។​

​ពេល​ខ្លះ​វា​មិនអាច

ទិញ​ផ្តាច់​មនោសញ្ចេតនា

របស់​មនុស្ស​បាន​ហើយក៏​មិន​ហើយក៏​មិន​អាច​ទិញ​ជីវិត​មនុស្ស​បាន​ផងដែរ ...

មាន​មហាសេដ្ឋី​ម្នាក់​ក្រោយ​ពី​បាន​ស្លាប់​ទៅ​ញាតិមិត្ត​បងប្អូន​បាន​រៀបរាប់​ពី​ជីវិត​រស់នៅ​ដ៏​កម្សត់​របស់​គាត់

ឱ្យ​មនុស្ស​ផង​ទាំងឡាយ​បានដឹង និង​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ទូទាំង​ពិភពលោក​។

​គេ​មិន​ដែល

ឈាន​ចេញទៅ​ក្រៅ​ផ្ទះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ..

.​ស្នាក់នៅ​តែ​ក្នុង​បន្ទប់​ងងឹតឈឹង ... នៅ​ក្បែរ​ខ្លួន​មាន​សុទ្ធតែ​សរសៃសក់ ...

និង​របស់របរ​គគ្រិចៗ ... គេ​ស្លៀកពាក់​កណ្តេចកណ្តាច ...

ទោះជា​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់ ... តែ​គេ​មិន​ចេះ​ប្រើ​លុយ​ឱ្យ​មាន​ប្រយោជន៍

និង​មាន​តម្លៃ ... សុខចិត្ត​រស់នៅ​យ៉ាង​វេទនា​បំផុត​
?​លុយ ... ពេល​គួរប្រើ​ត្រូវតែ​ប្រើ​បើ​មិន​ចាំបាច់

ត្រូវ​ត្បិតត្បៀត​មិន​ខ្ជះខ្ជាយ​មិន​ចង្អៀត ចាយ​ឱ្យ​សម​តាម​តម្លៃ​។


​កុំ​យក​លុយ​ធ្វើ​ម្ចាស់

ព្រោះ​អី​មនុស្ស​ជា​អ្នករក​ប្រើ​លុយ​ឱ្យ​មាន​សុខ ប្រើ​ហួស​ក្រែង​ទុក្ខ មិន​ប្រើ​សោះ​ទុក​កាន់តែ​ធ្ងន់​។​បើ​ព្រះអាទិត្យ

និង​ព្រះ​ចន្ទ​មានការ​រង្កៀស​សង្ស័យរ​វាង​គ្នា នឹង​គ្នា ពិភព​ទាំងពីរ

នឹង​បាត់បង់​នូវ​ពន្លឺ​ដ៏​ត្រ​ចេះ​ត្រចង់​របស់ខ្លួន​៕

​វិ​ស្លៀម ប៊ូ​រេ​ក -William

Burek

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy