ជូនចំពោះមនុស្សប្រុសដែលមានប្រពន្ធហើយ ហើយនៅទៅទាក់ទងស្រីផ្សេង...

10 months ago

វាអាចដែលថាប្រពន្ធរបស់អ្នក... 

• មិននៅក្មេងស្អាតដូចស្រីដែលអ្នកកំពុងតាមញ៉ែ 

• មិនគួរឱ្យស្រឡាញ់ដូចស្រីដែលអ្នកកំពុងតាមញ៉ែ 

• មិនល្អដូចស្រីដែលអ្នកកំពុងតាមញ៉ែ 

• ឬវាអាចដែលថាអ្នករៀបការជាមួយនាងព្រោះត្រូវឪពុកម្តាយទុកដាក់ 


ប៉ុន្តែបើសិនជាអ្នកបានយកនាងជាប្រពន្ធហើយ បានបង្កើតកូនពូនជាចៅជាមួយនាងហើយ សូមមេត្តាថែរក្សាចំណងគ្រួសារប្រកបដោយភាពស្មោះត្រង់ ផ្តល់តម្លៃដល់ខ្លួនឯង និងប្រពន្ធកូន! 


កុំដោយសារតែទង្វើដ៏ឆ្កួតលីលារបស់អ្នក ធ្វើឱ្យតម្លៃខ្លួនអ្នកចុះថោក ហើយប្រពន្ធរៀបការពេញច្បាប់ ក៏ត្រូវបានស្រីផ្សេងមាក់ងាយ ឬមានអារម្មណ៍ថាអាម៉ាសមុខព្រោះប្តីមិនស្រឡាញ់! កូនៗក៏នឹងខ្មាសគេដែលមានឪពុកជាមនុស្សក្បត់ចិត្តម្តាយរបស់ខ្លួន! ម្តាយឪពុករបស់អ្នកក៏ខ្មាសអ្នកដទៃដូចគ្នាដែរដែលមានកូនដូចជាអ្នក! 


បើមិនស្រឡាញ់ប្រពន្ធទេ ឬបើអស់ចិត្តស្រឡាញ់ប្រពន្ធហើយលែងលះគ្នាឱ្យដាច់ស្រេចសិនទៅចាំទៅញ៉ែស្រីផ្សេង! 


បើមិនអាចលែងលះប្រពន្ធកូនទេ ហើយបើឃ្លានចង់ប្តូររសជាតិណាស់ ឃ្លានចង់មានស្រីផ្សេងណាស់ មានតណ្ហាទប់មិនបានណាស់ សូមគិតត្រឹម «ស៊ីនំឱ្យលុយ» ទៅបានហើយ។ អាចំណុចមួយហ្នឹងដ្បិតតែវាជាទង្វើមិនស្មោះត្រង់ ប៉ុន្តែប្រពន្ធខ្លះនៅអាចបិទភ្នែក ទទួលយកបានទាំងឈឺចាប់ ខណៈដែលមនុស្សប្រុសនៅមិនអាចទទួលយករឿងនេះបាននៅឡើយ!  


បើមិនអាចរក្សាចិត្តស្មោះចំពោះប្រពន្ធបានទេ យកល្អកុំរៀបការអី ដូច្នេះអ្នកនឹងមានសេរីភាពញ៉ែស្រីណាក៏បាន! 


ជាចុងក្រោយ បើអ្នកបានជារៀបការមានប្រពន្ធកូនហើយ មុននឹងក្បត់ចិត្តប្រពន្ធសូមគិតមុខគិតក្រោយ ពីព្រោះទង្វើរបស់អ្នកតែម្នាក់វាបានប៉ះពាល់មនុស្សជាច្រើន មិនមែនប៉ះពាល់តែអ្នកតែម្នាក់ឡើយ! 


មនុស្សស្រី (ត្រឹមត្រូវ) ដែលអ្នកតាមស្រឡាញ់ក៏ខ្មាសគេ មិនមែនមានមោទនភាពព្រោះមានប្តីគេមកតាមញ៉ែនោះទេ! សូមជ្រាប!


បុរសស្មោះត្រង់ទាំងឡាយ សូមទទួលការគោរពពីខ្ញុំផង!


ប្រភព:  https://m.facebook.com/story.php?story_fbid=2301803169832181&id=100000075625502

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy