បុរសឆេវឆាវវ៉ាំងអ៊ូ

10 months ago

"​កំហឹង​...​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទេ "​


គ្រប់ៗ​គ្នា​ដឹង​ច្បាស់​ថា

ការខឹង​គុំកួន​ធ្វើឱ្យ​មនុស្ស​មាន​ចិត្តសាហាវ

ក្តី​ទុក​ព្រួយ​ធ្វើឱ្យ​តឹងទ្រូង​អួលណែន​ក្នុង​ចិត្ត​។ ការខឹង​គុំកួន

និង​ការ​តឹងទ្រូង​អួលណែន​សុទ្ធតែ​មាន​ផល​ធ្វើ​ឱ្យ​កម្លាំង​ថាមពល​របស់​មនុស្ស​ចុះខ្សោយ​ទ្រុឌទ្រោម​ខូច​សុខភាព

ដែល​ជា​ឧបសគ្គ​រារាំង ដល់​បំណងប្រាថ្នា និង​ដំណើរ​ស្វែងរក​ភាពជោគជ័យ​។
 


ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​នៅ​មាន​និស្ស័យ​បែបនេះ​។


ពេល​ជួប​នឹង​រឿង​ទើស​ទាស់​ពី​ចិត្ត​របស់​ខ្លួន​គេ​ទប់​មិន​បាន​ក៏​ផ្ទុះ​កំហឹង​ចេញមក​។

​អ្នក​អក្សរសាស្ត្រ​ម្នាក់​បាន​និយាយថា​៖

"​កំហឹង​ក្រេវក្រោធ​ជាការ​ឆ្កួត​វង្វេង​មួយរយៈ​ខ្លី​។



ហេតុ​នេះ​យើង​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន

បើ​មិន​ដូច្នេះ​ទេ​អារម្មណ៍​វា​នឹង​បញ្ជា​លើ​យើង​"​។
 

​ប្រាកដ​ណាស់

បើ​យើង​មិនអាច គ្រប់គ្រង​ខ្លួនឯង ដើម្បី​ទប់ទល់

នឹង​កំហឹង​បាន​ទេ​នោះ​យើង​ក៏​នឹង​ក្លាយទៅជា​ទាសករ​នៃ​អារម្មណ៍

ដែល​មិន​ត្រឹមតែ​ជ្រុលជ្រួស​ប៉ះពារ ទៅលើ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ

តែ​វា​ថែមទាំង​ធ្វើឱ្យ​អ្វីៗ​ត្រូវ​វិនាស​ខូចខាត​គ្មាន​ផល​ល្អ​ដល់​នរណា​ឡើយ​។



...​ថ្ងៃមួយ ចាង​សាន់ និង​លី​ស៊ឺ

ទំនេរ​មិនដឹង​ធ្វើ​អ្វី​គេ​ក៏​អង្គុយ​ជជែក​គ្នា​លេង​នៅក្នុង​ផ្ទុះ​។



ចាង​សាន់​និទានរឿង​ពី​កន្លែង​ធ្វើការ​ឱ្យ លី​ស៊ឺ ស្តាប់​...

" ខ្ញុំ​មាន​មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា​ម្នាក់​ឈ្មោះ វ៉ាំង​អ៊ូ

គេ​នោះ​ឆេវឆាវ​ខ្លាំងណាស់ រឿង​បន្តិចបន្តួច​ក៏​ខឹង​ដែរ​។

ពេល​ខឹង​ម្តងៗ​គួរ​ឱ្យ​ខ្លាច ​គេ​វាយ​តុ​វាយ​កៅអី​បោកប្រាស់​អីវ៉ាន់​ជួនកាល​រហូតដល់​វាយ​តប់​គេឯង​ទៀតផង​។

ពួក​យើង​នាំគ្នា​ខ្លាច​វា​មិន​ហ៊ាន​ធ្វើ​អ្វី​ទាស់ចិត្ត​ទេ​!"

​លី​ស៊ឺ

ក៏​លាន់មាត់​ថា​៖" មែនឬ​
?​មាន​មនុស្ស​ឆេវឆាវ

ដល់​ថ្នាក់​ហ្នឹង​ផងដែរ​ហ្ន៎​
? "

ពេល​អ្នក​ទាំង​ពីរ​កំពុង​ជជែក

គ្នា​នោះ វ៉ាំង​អ៊ូ ក៏​ដើរ​កាត់​មកដល់​មុខ​ផ្ទះ​ល្មម​។ បង្អួច​បើកចំហ​ទាំងអស់​។

ពាក្យ​គ្រប់​ម៉ា​ត់របស់ ចាង​សាន់ ត្រូវ​វ៉ាំង​អ៊ូ ស្តាប់​ឮ​គ្មាន​ចន្លោះ​។
 

វ៉ាំង​អ៊ូ​ផ្ទុះ​កំ​ហឹងឆេវ​ក្តៅ​គុម្ពត្រចៀក​ង៉ឺ​ង

មុខ​ក្រហមឆេះ​ឡើង​សរសៃ​ខ្ទោកៗ​។



គេ​បោះជំហាន​ញាប់​ស្មេរ

សំដៅ​មក​មាត់ទ្វារ​យក​ជើង​ធាក់​ទ្វារ​ក្តាំង​ចូល​ក្នុង​ផ្ទុះ គ្មាន​បង្អង់​យូរ

ពេល​ក្រឡេកឃើញ ចាង​សាន់

ភ្លាម​គេ​ស្ទុះ​មក​ក្របួច​កអាវ​ហើយ​ដាល់​ចំ​កណ្តាល​មុខ​ផាំង​!​ដោយ​មិន​ព្រម​ឱ្យ​ចាង​សាន់

អធិប្បាយ​អ្វី​ទាំងអស់​។
 

​ចាង​សាន់

ត្រូវ​មួយ​ដៃ អុកគូ​ទទឹស​ទៅ​នឹង​ដី ឈាម​ហូរ​ដាប​ច្រមុះ វ៉ាំង​អ៊ូ

នៅ​មិនទាន់​បាត់ក្តៅ​មិនបាច់ចាំ​ឱ្យ ចាង​សាន់

ហារ​មាត់​សុំទោស​ទាន់​គេ​ហក់​ទៅ​ថែម​ផាំង​!​ផាំង​!..​បី​បួន​ដៃ ទៀត​ឥត​សំចៃ



...​លី​ស៊ឺ បន្ទាប់​ពី​ស្រឡាំងកាំង បន្តិច​គេ​ក៏​ស្ទុះ​ទៅ​ឃាត់​។

ទម្រាំ​តែ​ទាញ វ៉ាំង​អ៊ូ ចេញ​បាន​គេ​ឡើង​ហត់​គ​ឃូ ហើយ​សួរ​ទៅ វ៉ាំង​អ៊ូ ថា​៖



" ម៉េច ក៏​ឯង​វ៉ៃ​គេ​អីចឹង​? " វ៉ាំង​អ៊ូ

និយាយ​ទាំង​ដង្ហក់ ដោយ​សំឡេង​ញ័រៗ ខ្លាំងៗ​...

" វា​បង្កាច់បង្ខូច​យើង​!


... យើង​មាន​ឆេវឆាវ​ឯណា​?​ហើយ​តើ​យើង​មាន​ដែល​ធ្លាប់​វាយតប់​​អ្នក​ណា​ពី​អង្កា​ល​?

វា​មូល​បង្កាច់​យើង​!


... យើង​ត្រូវតែ​ប្រដៅ​ឱ្យ​វា​ដឹងខ្លួន​ខ្លះ​!... "

​លី​ស៊ឺ

ក៏​សួរ​បញ្ជ្រាស​ទៅវិញ​" ចុះ​ឥឡូវ ឯង​កំពុង​ធ្វើ​ស្អី !



... តើ​នេះ មិនមែន ឯង​វាយ​តប់​គេ​ទេ ឬ ?


....​ចាង​សាន់​វា​មាន​និយាយ អី​ខុស​?


... ហេតុ​អី​ក៏​ឯង​មិន​ទទួលស្គាល់់​ការពិត​?"

អំពើហិង្សា

មិន​អាច​ជួយ​ដោះស្រាយ​អ្វី​បាន​ទេ​។ តែ​អ្នក​ខ្លះ​មិន​អាច​ទំពារ

លេច​វា​បាន​គ្រាន់​តែ​រឿង កំប៉ិកកំប៉ុក​សោះ

ក៏​គេ​យក​កម្លាំង​មក​ដោះស្រាយ​ដែរ​ប្រៀប​បី​ដូចជា បើ​មិន​បាន​ធ្វើ​ដូច្នោះ

វា​នៅតែ​មិន​បំបាត់​ភាព​ល្អក់កករ​ក្នុង​ចិត្ត​។
 

​លោក

កេ​ណ្ណឺ​ឌី អ្នកជំនួញ​ជាតិ​អាម៉េរិក​បាន​និយាយថា​៖"

ជួនកាល​ភាគី​ម្ខាង​ទៀត​គេ​ខុស

តែ​គេ​មិន​បាន​គិតថា​ជា​កំហុស​របស់​គេ​ទេ​ហេតុ​នេះ​យើង​ពុំគួរ​វាយប្រហារ​គេ​ឡើយ​។

យើង​គួរ​ព្យាយាម​ធ្វើ​ឱ្យ​គេ​យល់​។
 

មនុស្ស​ឆ្លាត

នឹង​ព្យាយាម​ពន្យល់​អ្នកប្រឆាំង​" ពិតប្រាកដ​ហើយ​ថា

ពេល​ជួប​នឹង​មនុស្ស​ដែល​មិន​ធ្វើ​អ្វី​ទៅ​តាម ហេតុ

តាម​ផល​ការ​ប្រឹង​លេប​អត់ធ្មត់​សង្កត់​ចិត្ត ដើម្បី​កុំឱ្យ​បញ្ចេញ​កំហឹង

គឺជា​រឿង​ដែល​ពិបាក​ធ្វើ​។

​ប៉ុន្តែ​បើ​សូម្បី​តែ

រឿង​តូចតាច​បែបនេះ យើង​មិន​អាច​ទប់ទល់​បាន​ទៅ​ហើយ ហើយ​បែរជា​គិត តែ​ពី​ប្រើ​វិធី​ហិង្សា​តបត​ទៅ​វិញ​អ្នក​ម្ខាង​ទៀត​ក៏​គ្មាន​ផ្លូវ​ចុះ​ញ៉ម​ដោយ​ងាយៗ​ដែរ​។


ពេល​យើង​ដាក់​ទៅ​គេ​លេង​មកវិញ​ប្រើពាក្យ​ជេរប្រទេច​អាសអាភាស​រហូតដល់​ប្រើ​កម្លាំងបាយ

ទីបញ្ចប់​អ្នក​ទាំង​សងខាង ក៏​នឹង​ត្រូវ​ពូ​មុខ​ពូ​មាត់រៀ​ងៗ​ខ្លួន​ជៀស​ពុំ​រួច​ឡើយ

 

​អារម្មណ៍​ឆេវឆាវ​សម្តែង​ឱ្យ​ឃើញ​នូវ​ភាពល្ងង់ខ្លៅ

ឬ​មួយ​វិជ្ជា​គុន​ខាង​ផ្លូវចិត្ត​នៅ​មិនទាន់​ដល់​កម្រិត​។
 

​បើ​រៀន​ប្តូរ​ពី​ការប្រើ​អារម្មណ៍

មក​ប្រើ​ហេតុផល​វិញ​នោះ​រឿង​ធំ​នឹង​មក​ជា​រឿង​តូច

ឯ​រឿង​តូច​ក៏​ដូចជា​អត់​មាន​រឿង​អ្វី​ទៅ​វិញ​ដែរ​។​



បើ​មិន​មាន​ការពុះពារ​ព្យាយាម

អ្នក​មុខ​ជា​មិន​អាច​ធ្វើ​កិច្ចការ​អ្វី​បាន​សម្រេច​ឡើយ​៕(​ឡា​អូ​ណា​អី​អ៊ី​ជី​-
Laonaoiji)

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy