#ផ្ញើរជូនស្រីៗគ្រប់រូប

9 months ago

ជាមនុស្សស្រីត្រូវតែមានទ្រព្យដែលចោរលួចមិនបានទាំងនេះជាប់ខ្លួន ទើបស្រីខាងក្រៅទាំងនោះមិនអាចយកប្រៀបជាមួយអ្នកបាន។ មានស្រ្តីម្នាក់ ដែលឪពុករបស់នាងបានបង្រៀននាងពីរបៀបធ្វើជាមនុស្សស្រី។ នាងត្រូវបានគេនាំទៅក្លឹបកម្សាន្តរបស់ឪពុកនាង ទៅមើលស្រីៗដែលនៅបំរើឪពុករបស់នាង។ មិនបានប់ុន្មាននាងក៏រៀបការ ហើយប្តីរបស់នាងគ្មានស្រីនៅខាងក្រៅសូម្បីតែម្នាក់ គឺមានតែនាងម្នាក់គត់។ ដឹងទេថានាងបានរៀនអ្វីខ្លះពីឪពុករបស់នាង? នាងរៀនពីរបៀបលេងកូនហ្គោល របៀបវាស់គុណភាពស្រា នាងរៀនធ្វើជាអ្នកស្តាប់ដ៏ជំនាញ ជាអ្នកបញ្ចេញយោបល់ រៀនពីរបៀបថតរូប របៀបរាំ នាងរៀនធ្វើឲ្យខ្លួនឯងជាមនុស្សថ្លៃថ្នូរនិងស្រស់ស្អាត និងរៀនចេញរកស៊ីដោយខ្លួនឯង។ នាងមិនបានរៀនផ្គាប់ចិត្តមនុស្សប្រុសទេ តែប្រុសៗចូលចិត្តនាងខ្លាំងណាស់។ នាងមិនបានរៀនពីរបៀបធ្វើជាស្រីកំណាន់ចិត្តរបស់អ្នកណាទេ តែអ្វីដែលនាងបានរៀនគឺជារឿងដែលមនុស្សស្រីគ្រប់រូបគួរតែចេះនិងចង់ចាំ។


១. កុំធ្វើឲ្យបុរសម្នាក់ក្លាយជាជីវិតរបស់អ្នក ត្រូវចេះទទួលយកការបាត់បង់

២. កុំធ្វើឲ្យបាត់បង់ភាពជាខ្លួនឯងដោយសារប្រុសម្នាក់ មិនមែនចេះតែសម្របខ្លួនតាមគេគ្រប់ពេលទេ ត្រូវចាំថាបុរសចូលចិត្តមនុស្សស្រីដែលមានភាពជាខ្លួនឯង

៣. មនុស្សរាប់លាន់នាក់មិនអាចបោះបង់ស្នេហាបាន ម្នាក់ៗជ្រើសរើសយកស្នេហា នៅពេលបាត់បង់ស្នេហា ទើបដឹងខ្លួនថាគ្មានសល់អ្វីសោះ។ ជ្រើសយកអ្វីដែលយើងឃើញថាល្អ នៅពេលបាត់បង់ស្នេហា យើងក៏អាចមានសមត្ថភាពរកលុយចិញ្ចឹមខ្លួនឯងបាន និងមានជីវិតផ្ទាល់ខ្លួន

៤. កុំផ្ញើរជីវិតខ្លួនឯងលើបុរសណាម្នាក់ឲ្យសោះ ព្រោះលើលោកនេះគ្មាននរណាចូលចិត្តមនុស្សបញ្ញើរក្អែកទេ

៥. កុំទៅខ្វល់ជាមួយរឿងកំប៉ិក កំប៉ុកក្នុងជីវិតច្រើនពេក ត្រូវចាំថាស្វាមីនិងកូនៗកំពុងត្រូវការ ការមើលថែពីអ្នក

៦. កុំនៅរឹងទទឹងពេលដឹងថាមនុស្សដែលអ្នកស្រលាញ់មិនបានស្រលាញ់អ្នក ឲ្យស៊េរីភាពគេទៅ ដោះលែងគេឲ្យគេទៅស្វែងរកជីវិតរបស់គេចុះ

៧. កុំគិតថាពេលគេចាកចេញទៅអ្នកមិនអាចរស់នៅបានទៀត ត្រូវចាំថាជីវិតរបស់អ្នកត្រូវបានឪពុកម្តាយអ្នកជាអ្នកផ្តល់ឲ្យ ចឹងហើយគ្មាននរណាម្នាក់ក្រៅពីលោកទាំងពីរ ស័ក្តិសមនឹងទទួលបានការលះបង់ជីវិតរបស់អ្នកឡើយ

៨. កុំស្លៀកពាក់ កុំធ្វើខ្លួនឲ្យស្អាតសម្រាប់តែផ្គាប់ចិត្តនរណាម្នាក់ ត្រូវធ្វើអ្វីៗសម្រាប់តែខ្លួនឯងទៅបានហើយ

៩. កុំប្រើទឹកភ្នែកដើម្បីទាក់ទាញ់ការចាប់អារម្មណ៍ ត្រូវតែប្រើស្នាមញញឹមប្រឈមជាមួយបញ្ហាទាំងអស់

១០. កុំមើលងាយខ្លួនឯង មនុស្សគ្រប់គ្នាមានភាពល្អរៀងៗខ្លួន គេប្រហែលជាអាចមើលងាយអ្នក តែអ្នកមិនត្រូវមើលងាយខ្លួនឯងឡើយ

១១. កុំពឹងផ្អែកលើនរណាម្នាក់ឲ្យសោះ បេះដូងរបស់មនុស្សម្នាក់ផ្លាស់ប្តូរបានគ្រប់វិនាទី ត្រូវរស់នៅពឹងលើខ្លួនឯងទើបជាការល្អ។


#កុំបោះបង់ភាពយុវវ័យរបស់ខ្លួនឯង

#ធ្វើការលះបង់ដើម្បីតែក្តីសុខខ្លួនឯងទៅបានហើយ

#ផ្ញើរជូនមនុស្សស្រីជាទីស្រលាញ់ទាំងអស់គ្នា


រក្សាសិទ្ធិដោយ #កញ្ញា

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy