#សូមរៀនគិតវិជ្ជមាន

10 months ago

១. បណ្ឌិត ចន ស៊ី ម៉ាក្សវែល (John C. Maxwell) ពោលថា “ដើម្បីអភិវឌ្ឈគំនិតវិជ្ជមាន មនុស្សជោគជ័យតែងសម្លឹងរកមើលមាស ប៉ុន្តែមិនមែនសម្លឹងមើលដីទេ”។

២. មនុស្សឆ្លាតមើលឃើញឱកាសក្នុងបញ្ហា តែមនុស្សឆោតបែរជាមើលឃើញបញ្ហាក្នុងឱកាសទៅវិញ។ កម្មករជីកមាស តែងតែមើលឃើញមាសមួយចំនួនតូចក្នុងចំណោមដីជាច្រើន ពីព្រោះគេដឹងថាមាសមានចំនួនតិចជាងដី ហើយបើទោះបីជាដីច្រើនជាងមាសយ៉ាងណាក៏ដោយ ក៏គេនៅតែសម្លឹងរកមើលមាសដែរ។
៣. ចំពោះជីវិតមនុស្សយើងក៏ដូចគ្នាដែរ គឺដូចគ្នាត្រង់ថាបើយើងសម្លឹងឃើញការប្រឹងប្រែងតែងនាំប្រយោជន៍ដល់ជីវិត នោះយើងនឹងនៅតែប្រឹងប្រែងរហូតដល់ស្លាប់។ នៅក្នុងទំនាក់ទំនងមិត្តភាពឬស្នេហាក៏ដូចគ្នាដែរ បើយើងពិតជាមានឆន្ទៈចង់សម្លឹងរកមើលសេចក្តីអាក្រក់ពីក្នុងខ្លួនបុគ្គលណាម្នាក់មែន ខ្ញុំជឿជាក់ថាយើងនឹងអាចរកឃើញដោយងាយស្រួលបំផុត។ សូមរៀនគិតវិជ្ជមាន ពីព្រោះគំនិតវិជ្ជមានភាគច្រើន នឹងបង្កើតទង្វើវិជ្ជមាន ហើយទង្វើវិជ្ជមានភាគច្រើន តែងនាំលទ្ធផលវិជ្ជមាន៕

សៀវភៅ #ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy