#ជឿលើការប្រឹងប្រែង

10 months ago

១. “ចូរយើងរៀនលាក់នូវតម្រូវការរបស់ខ្លួន តែត្រូវចេះបង្ហាញនូវជំនាញការរបស់ខ្លួនវិញ”។

២. បើគ្មានសំណួរ ក៏គ្មានចម្លើយដែរ។ បើមិនសុំ វានឹងគ្មានអ្នកណាឱ្យ ហើយបើចង់បាន ចង់ចេះ ត្រូវចេះរៀនតស៊ូយកដោយញើសឈាមខ្លួនឯង។ កុំដេកដើរឈរអង្គុយបន់ស្រន់ព្រះ ឬកុំរង់ចាំឱ្យគ្រប់យ៉ាងកើតឡើងដោយខ្លួនឯងឱ្យសោះ។ មនុស្សជាអ្នកបង្កើតគ្រប់យ៉ាង តែមិនមែនគ្រប់យ៉ាងជាអ្នកបង្កើតមនុស្សទេ។ មនុស្សជាម្ចាស់វាសនាលើខ្លួនឯង តែមិនមែនវាសនាជាម្ចាស់លើជីវិតមនុស្សនោះទេ។

៣. ពាក្យបុរាណខ្មែរពោលថា “ចង់ចេះឱ្យប្រឹងរៀន ចង់មានឱ្យប្រឹងរក។ ចេះមកពីរៀន មានមកពីរក”។ មនុស្សឆ្លាត តែងចេះចង់បាន ហើយចេះប្រឹងប្រែង តែមនុស្សឆោតវិញ តែងចង់ចេះ ចង់ដឹង ចង់មាន ចង់បាន តែខ្ចិលច្រអូសមិនប្រឹងប្រែងសោះ។ នៅលើលោកយើងនេះ គ្មានអ្វីដែលនឹងបានមកដោយទទេៗឡើយ។ គ្រប់យ៉ាងសុទ្ធតែមានតម្លៃដោះដូរ។

៤. ចង់ចេះចង់ដឹង ត្រូវដោះដូរនឹងការប្រឹងប្រែងរៀនសូត្រ។ ចង់មានចង់បាន ត្រូវដោះដូរនឹងការប្រឹងប្រែងស្វែងរកទ្រព្យ។ មួយវិញទៀត បើសិនជាយើងជាមនុស្សជឿលើព្រហ្មលិខិត នោះក៏ត្រូវចេះតវ៉ាទាមទារចំពោះព្រហ្មលិខិតអាក្រក់ដែរ។ ការតវ៉ាទាមទារ គឺមានន័យថាប្រឆាំងវាសនាអាក្រក់ តែស្របនឹងវាសនាល្អ។ ការតវ៉ាទាមទារ ត្រូវធ្វើដូចជាការបរិភោគអាហារប្រចាំថ្ងៃដែរ។ បើយើងញុំារាល់ថ្ងៃដើម្បីរស់រាន នោះយើងក៏ត្រូវប្រឹងរាល់ថ្ងៃដើម្បីឱ្យមានជីវិតល្អស្រស់ដែរ៕
“Learn to hide your need and show your skill.” – Jim Rohn

សៀវភៅ #ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy